ព័ត៌មានជាតិ

ស្ទះនោះស្ទះ ដោយសារតែរោងការ១កន្លែង នៅខាងត្បូងផ្សារទួលទំពូង!

ភ្នំពេញ: មានប្រជាពលរដ្ឋជាច្រើនដែលបានឆ្លងកាត់តាមបណ្តោយផ្លូវអមផ្សារទួលទំពូង ច្បាស់ជាត្រូវរងការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ប្រសិនបើមិនបានដឹងថា ចំណុចនោះមានគេសាងសង់រោងការ ដែលស្ទើរតែបិទជិតអស់១ផ្លូវ ជាហេតុបណ្តាលឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំង ព្រោះតែមិនអាចធ្វើដំណើរ ។

ទីតាំងដែលកកស្ទះចរាចរណ៍ ដោយសារតែមានការសាងសង់រោងការនេះ គឺស្ថិតនៅខាងត្បូងផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដូច្នេះប្រសិនបើអាចចៀសបាន សូមធ្វើដំណើរចៀស​ទៅផ្លូវផ្សេងទៀត ជៀសវាងកកស្ទះជាច្រើនម៉ោង៕

មតិយោបល់