តាកែវៈ យោងតាមផេកឣធិការដ្ឋាននគរបាលក្រុងដូនកែវបានឲ្យដឹងថា នារសៀល ថ្ងៃសៅរ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវដើម្បីធ្វើការ ណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញដែលមានខ្លឹមសារមិនសមរម្យនោះថា៖ (ភូមិគ្រឹៈមីចោរចង្រៃ បងបាស់ ភូមិចក តោពីរ) និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យទៀត៕
ព័ត៌មានជាតិ
មតិយោបល់