ព័ត៌មានកីឡា

Man Utd ត្រៀមទិញ Dybala

ក្រុមបីសាចក្រហម Manchester United បានសម្លឹងឃើញខ្សែប្រយុទ្ធមួយរូបទៀតហើយ ដើម្បីមក​បំពេញបន្ថែមតំបន់ប្រយុទ្ធ ដែលក្រុមមួយនេះ គិតថានៅ​មិនទាន់គ្រប់គ្រាន់ បើទោះបីជាមាន Lukaku និង Zlatan ក៍ដោយ។

បើតាមការចុះផ្សាយរបស់ ESPN FC បានឲ្យដឹងថា លោក Jose Mourinho ចង់ទិញយកខ្សែប្រយុទ្ធ Paulo Dybala ពីក្រុមសេះបង្កង់ Juventus នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ ក្នុងការទិញ Dybala នេះដែរ ក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់រហូតដល់ទៅ ៧៥លានផោន ក្នុងការតថ្លៃ ខ្សែប្រយុទ្ធវ័យក្មេងដ៍មានប្រជាប្រិយភាពរូប​នេះ។ តាមរយៈប្រភពខាងលើនេះដដែលបានឲ្យដឹងបន្ថែម​ទៀតថា លោក Mourinho មិនចង់រង់ចាំដល់រដូវក្តៅ​ក្រោយឡើយ ព្រោះថានៅពេលនេះ ក្លិបត្រូវការខ្សែប្រយុទ្ធ​ម្នាក់ទៀត ដើម្បីដោះស្រាយបញ្ហានៅពេលនេះ។

ក្នុងនោះដែរ លោក Jose Mourinho បានឲ្យដឹងថា Romelu Lukaku នៅមិនទាន់គ្រប់គ្រាន់សម្រាប់ Man Utd ឡើយ បើទោះបីជា កីឡាកររូបនេះ រកគ្រាប់បាល់បាន​ញឹកញាប់ ឲ្យក្លិបក៍ដោយ។ ម្យ៉ាងវិញទៀត សម្រាប់ Zlatan Ibrahimovic វិញ ដែលទើបជាពីរបួសនោះ នឹងចាកចេញពីក្លិបនៅពេលដែលរូបគេផុតកុងត្រា នៅរដូវក្តៅក្រោយ ខណៈកីឡាករស៊ុយអ៊ែតរូបនេះ មានវ័យរាងជ្រេទៅហើយ​ រួមទាំងរបួសរយៈពេលវែងរបស់​កីឡាកររូបនេះ មិនអាចធ្វើឲ្យ Zlatan មានទម្រង់លេងដូច​មុនឡើយ។ យ៉ាងណាវិញនោះ រវាង Anthony Martial និង Marcus Rashford ហាក់ដូចជានៅស្ទើនៅឡើយ នៅតំបន់ប្រយុទ្ធ ដោយកីឡាករទាំង២ មិនទាន់អាចលេង​ប្រយុទ្ធដាច់បាននៅឡើយទេ។ ក៍ប៉ុន្តែ លោក Jose Mourinho ជឿជាក់ថា ការនាំយកខ្សែប្រយុទ្ធវ័យក្មេង​អាហ្សង់ទីន Paulo Dybala មកកាន់ Man Utd នោះនឹង​កាន់តែធ្វើឲ្យក្លិបអង់គ្លេសមួយនេះ កាន់តែប្រសើរជាងមុនឡើង។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ ៧៥លានផោន ដើម្បីទិញយក Paulo Dybala ពីក្រុមសេះបង្កង់ Juventus ដោយមិនរង់ចាំដល់រដូវក្តៅឡើយ ខណៈ Man Utd ចង់បាននៅខែមករានេះតែម្តង។

មតិយោបល់