ព័ត៌មានជាតិ

ពលរដ្ឋផ្ទុះការតវ៉ា ករណីសិប្បកម្មផលិតដែកគោល១កន្លែងនៅភូមិទ្រា២ មានសំឡេងរំខាន

ភ្នំពេញៈ នៅម៉ោង២រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋប្រមាណ២០គ្រួសាររស់នៅភូមិទ្រា២ បានផ្ទុះការតវ៉ាទៅលើសិប្បកម្មផលិតដែកគោលមួយកន្លែង ដែលតែងបង្កសំឡេងរំខាន និងថ្លង់ដល់ពួកគាត់ជារៀងរាល់ថ្ងៃ។

ក្រោយពីមានការផ្ទុះការតវ៉ាលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងជាក់ស្តែង និងបានអញ្ជើញប្រជាពលរដ្ឋដែលជាម្ចាស់បណ្តឹង ចូលរួមប្រជុំជាមួយម្ចាស់អាជីវកម្ម ដើម្បីរកភាពយុត្តិធម៌ជូនពួកគាត់ និងបានណែនាំម្ចាស់អាជីវកម្មជាលើកទី២ ដោយទុកពេលចុងក្រោយឲ្យរុះរើសម្ភារៈម៉ាស៊ីនក្រឡឹងរបស់គាត់ទៅទីតាំងថ្មី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខជាកំហិត។

បន្ទាប់មកប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មបានឯកភាពគ្នានៅមុខអាជ្ញាធរ ដោយទុកពេល១ខែទៀត៕

photo_2016-06-10_17-10-36photo_2016-06-10_17-10-46photo_2016-06-10_17-10-48photo_2016-06-10_17-10-52photo_2016-06-10_17-10-54

មតិយោបល់