ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនក្រុមចោរឆក់ដ៏សកម្មក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរឆក់ទាំង៤នាក់ ដែលសមត្ថកិច្ចក្របួចបានទី១-ឈ្មោះ សួន បូរ៉ា អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ត្រា ណេសូអ៊ីន អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ ឆាយ លូសៀន និងទី៤-ឈ្មោះ ពៅ សូរិយាវង្ស អាយុ១៧ឆ្នាំ ។ចំណែកជនរងគ្រោះមាន ឈ្មោះ Helina Samuyo ភេទប្រុស ជន ជាតិអាមេរិកកាំង ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី មានករណីក្រុមចោរបានជិះម៉ូតូ ឆក់យកកាបូបពីជនបរទេស២នាក់ ឪពុក និងកូន ជនជាតិអាមេរិកកាំង បានកើតឡើងនៅចំណុចលើដងផ្លូវលេខ៣៦០ កៃងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុមចោរឆក់មានគ្នា៤នាក់ បានប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿង ឆក់បានសម្រេច ហើយព្យាគេចខ្លួន ប៉ុន្តែត្រូវក្រុមសមត្ថកិច្ចប្រដេញចាប់បានភ្លាមៗតែម្ដង ៕
មតិយោបល់