ភ្នំពេញ ៖ ស្ត្រីអ្នកសុំទានម្នាក់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ បានដេកស្លាប់ចោលប្តីនិងកូនចំនួនបួននាក់ (ស្រី២នាក់-ប្រុស២នាក់)ឱ្យនៅកណ្តោច កណ្តែង ដូចសម្បុកអត់មេ ដែលបង្កឱ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោង ៨យប់ថ្ងៃទី ០១មេសា ២០១៤ក្នុងដីឡូផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងក្រុមទី២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទាក់ទងទៅនិងហេតុការណ៏ភ្ញាក់ផ្អើលនេះ បុរសជាប្តីបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយកព័ត៌មានក្នុងទឹក មុខក្រៀមក្រំថា គាត់មានឈ្មោះ លន់លាភ ត្រូវជាប្តីស្ត្រីដែលបានដេកស្លាប់ ដោយរូបគាត់និងប្រពន្ធកាលពីនៅរស់គឺ តែងតែប្រកបរបរដើរសុំទានគេដើម្បីចិញ្ចឹមកូនតូចៗ ចំនួន ០៤នាក់ ។ប្រពន្ធរបស់គាត់គឺមានជំងឺ របេង៣ឆ្នាំហើយ ហើយទើបតែចាប់ផ្តើមធ្លាក់ខ្លួន ឈឺខ្លាំងរយះពេល០៦ខែចុងក្រោយនេះ។
លោកបានបន្តថា ដោយសារតែគាត់ជាអ្នកក្រខ្វះខាតផ្នែកជីវភាព រកបានព្រឹក ខ្វះល្ងាច ដោយសារសុំទានគេ ទីជិតឆ្ងាយ ពេលខ្លះបាន ពេលខ្លះក៏អត់ ដូច្នេះគ្មានប្រាក់សល់ សម្រាប់ទិញថ្នាំព្យាបាល ជំងឺប្រពន្ធទេ រហួតដល់ពេលនេះប្រពន្ធគាត់ បានដេកស្លាប់ ចោលគាត់និងកូនតូចៗ ចំនួន ០៤នាក់ ឱ្យរស់នៅកំប្រាម្តាយ ដូចសម្បុកអត់មេ ។
អ្វីដែលកាន់តែអាណិត ចំពោះគ្រួសារក្រីក្រមួយនេះ គឺនៅពេលដែល ប្រពន្ធស្លាប់ហើយនោះ គឺប្តី គ្មានប្រាក់ មួយកាក់ មូយសេន សម្រាប់ធ្វើបុណ្យឱ្យប្រពន្ធនោះទេ ។បច្ចុប្បន្នសពបានតំកល់ទុកនៅក្នុងភ្ទះជូលដែលគ្រួសារមួយនេះជួល ស្នាក់នៅ។
ជាចុងក្រោយបុរស ជាប្តី និងកូនតូចៗ ទាំង៤នាក់ មានតែលើកដៃសំពះ ដល់សប្បុរសជនទាំងឡាយ ដែលមានចិត្តសប្បុរសធម៌ មេត្តាជួយបរិច្ចាគ ជាថវិការជួយដល់ក្រុមគ្រួសាររបស់ ដែលកំពុង ជួបនៅទុក្ខលំបាក ដើម្បីបានថវិការខ្លះមកធ្វើបុណ្យជូនប្រពន្ធរបស់គាត់៕
មតិយោបល់