ព័ត៌មានជាតិ

អឺស ចប់ហើយ! សូម្បីតែចិន ក៏លក់គ្រឿងញៀនដែរ

ភ្នំពេញ: ជនសង្ស័យជាជនជាតិចិនម្នាក់ ឈ្មោះ Tsal Janko ភេទ​ប្រុស អាយុ​ជាង៤០​ឆ្នាំ ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​និង​ឃាត់ខ្លួន​បាន ដកហូតថ្នាំញៀន​ជាច្រើន​កញ្ចប់ ​កាលពី​រសៀលថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​លេខ​២០ ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

លទ្ធផលសមត្ថកិច្ចដកហូតបាន ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន ៦​កញ្ចប់ ​,ថ្នាំញៀន​គ្រាប់​ពណ៌​ទឹកសមុទ្រ ចំនួន ២០​ស្បោង​ធំនិង៣​ស្បោង​តូច , ថ្នាំញៀន​ពណ៌​ស​ថ្លា ៦​កញ្ចប់ ក្នុងនោះមាន៤​កញ្ចប់​ធំ និង ២​កញ្ចប់​តូច ,ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក Wy ចំនួន ៧​កញ្ចប់, ស្បោង​ផ្លា​ស្ទិ​កសម្រាប់​ច្រក​គ្រឿងញៀន​មួយ រួមនឹងលិខិតឆ្លងដែន ១​ច្បាប់ ៕

មតិយោបល់