ព័ត៌មានបច្ចេកវិទ្យា

ប្រើ WhatsApp លើ iPhone គួរតែអនុវត្តវិធីនេះ ដើម្បីកុំឱ្យស្តាយក្រោយពេលទិន្នន័យបាត់បង់

ដើម្បីបង្ការការបាត់បង់ទិន្នន័យលោកអ្នកក្នុងកម្មវិធី WhatsApp អ្នកគួរតែ Backup វាទុកទៅ!

WhatsApp គឺជាបណ្តាញសង្គមសារមួយដ៏ពេញនិយមសម្រាប់ការជជែកកម្សាន្តដោយការផ្ញើសារជាអក្សរ រូបភាព ឬវីដេអូឱ្យគ្នាទៅវិញទៅមកដោយសេរី។ កាលណាលោកអ្នកប្រើវាកាន់តែយូរ ទិន្នន័យសារទាំងនោះ នឹងកាន់តែករច្រើនឡើងៗ។ ដូច្នេះ ដើម្បីកុំឱ្យទិន្នន័យទាំងនោះបាត់បង់ដោយប្រការណាមួយ លោកអ្នកអាច Backup ឬទាញវាទៅរក្សាទុកក្នុងទីសុវត្ថិភាពតាមរយៈគណនី iCloud លើទូរសព្ទដៃ iPhone របស់ខ្លួនបាន តាមវិធីដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

តម្រូវការអនុវត្ត៖

– iPhone ឬ iPad ត្រូវមានភ្ជាប់ទៅកាន់អិុនធើណែតតាមប្រព័ន្ធ WiFi, 3G/4G
– iPhone ឬ iPad ត្រូវដើរលើប្រព័ន្ធ iOS v10 ឡើង
– iPhone ឬ iPad ត្រូវមានគណនី iCloud ឬ Apple ID រួចជាស្រេច

របៀបអនុវត្ត៖

១- បើកមុខងារ iCloud Drive សម្រាប់ WhatsApp

– សូមចូលទៅកាន់កម្មវិធី Settings លើ Homescreen
– អូសផ្ទាំងកម្មវិធីចុះក្រោម រួចចុចចូលទៅកាន់ iCloud


– សូមចុចលើ iCloud Drive ហើយចុចកុងតាក់បើក (បើវាបិទ)
– សូមប្រាកដថា កុងតាក់ត្រង់ WhatsApp ក្រោម iCloud Drive បើក (បង្ហាញពណ៌បៃតង)។

២- របៀប Backup

– បើកដំណើរការកម្មវិធី WhatsApp នៅលើ Homescreen
– ចុចលើមឺនុយ Settings (រូបស្ពឺ) ឋិតនៅជ្រុងខាងស្តាំ រួចចុចលើប៊ូតុង Chats


– សូមចុចលើ Chat Backup រួចចុចលើ Back Up Now

– ប្រសិនលោកអ្នកចង់ឱ្យវា Backup ដោយស្វ័យប្រវត្តិ អាចចុចលើ Auto Backup រួចជ្រើសរើសរយៈពេល Backup: Daily, Weekly, ឬ Monthly។
– ចុចលើ Chat Backup ដើម្បីត្រឡប់មកផ្ទាំងមឺនុយ Settings វិញ
– ចុចកុងតាក់បើកលើមុខងារ Include Videos (ប្រសិនបើចង់ Backup ទាំងឯកសារវីដេអូទុក)


– ពេលនេះ កម្មវិធីនឹងដំណើរការ Backup ទិន្នន័យ​ក្នុងកម្មវិធី WhatsApp លើ iPhone លោកអ្នកជាមិនខាន៕

ប្រភពព័ត៌មានៈ imore

មតិយោបល់