ព័ត៌មានជាតិ

យី! រំលោភមិនសម្រេចហើយ នៅថតសែលហ្វីទៀត..

កណ្តាលៈ បុរសម្នាក់យកលេសថាស្រវឹង ប៉ុនប៉ងរំលោភនារីម្នាក់ តែមិនបានសម្រេច ខណៈដែលនារីជនរងគ្រោះ ព្យាយាមរើបម្រាស់ ពេលជនសង្ស័យថតសែលហ្វី។

ហេតុការណ៍នៅថ្ងៃសុក្រ ១២កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០យប់ នៅចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស ច ម ត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រកាត់ដេរ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះវ៉ាន ម៉ាប់ ហៅ គឿន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ អាវយឺតដៃវែងចំនួន១ និងទូរសព្ទដៃម៉ាក LG ពណ៌ខ្មៅចំនួន១គ្រឿង(ជារបស់ជនសង្ស័យ)។

នគរបាលបញ្ជាក់ថា នៅថ្ងៃ.ខែ.ឆ្នាំ កើតហេតុខាងលើជនរងគ្រោះបានចូលបន្ទប់ទឹកដោយមិនទាន់បានបិទគន្លឹះទ្វារទេ ស្រាប់តែមានជនសង្ស័យ បានខ្ទប់មាត់ដោយដៃម្ខាងនិង ដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារជនរងគ្រោះ រួចនិយាយថា«បើហ៊ានស្រែកសម្លាប់ ហើយដុតផ្ទះចោល» ពេលនោះជនរងគ្រោះ មិនហ៊ានស្រែកទេ ទើបជនសង្ស័យបានសើយរ៉ូបបម្រុងរំលោភសេពសន្ធវៈ ប៉ុន្តែជនរងគ្រោះព្យាយាមរើបម្រះ ដោយរំលោភមិនបានទេ។ ពេលជាមួយគ្នានោះជនសង្ស័យ បានយកទូរសព្ទរបស់ខ្លួនថតរូប(សែលហ្វី) ចំណែករងគ្រោះក៏បានរើបម្រះរត់ចេញមកក្រៅបន្ទប់ រួចបានស្រែកឲ្យម្តាយបង្កើតឈ្មោះ ណយ ញឹង ជួយខ្លួន ភ្លាមនោះជនសង្ស័យបានគេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ទុកនៅអាវយឺតចំនួន១។

លុះនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំ បានអញ្ជើញជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមានសភាពស្រវឹងស្រាបានចាប់ ឱបជនរងគ្រោះនៅក្នុងបន្ទប់ទឹក រួចថតរូបសែលហ្វី នឹងបានបន្សល់ទុកអាវយឺតចំនួន១ពិតប្រាដកមែន។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់