ព័ត៌មានជាតិ

ទំនិញ៥ប្រភេទ ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទប្រើប្រាស់

ក្រចេះ: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្នួល និងម៉ាតចំនួនពីរកន្លែង ស្ថិតក្នុងស្រុកស្នូល ខេត្តក្រចេះ។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ សរសៃគុយទាវ ខ្ញីហាន់ ប្រហុក ផ្អក និងត្រសក់ចាវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៥ប្រភេទ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញ ហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត៕

មតិយោបល់