ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសជើងធ្ងន់ធ្ងរ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីបាឡែនមួយគ្រឿងបានបើកបុកម៉ូតូសង់ការ៉េ ចំពីក្រោយបណ្តាលឲ្យដួលរងរបួសក្មេងប្រុសម្នាក់ត្រង់ជើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយកូនស្រីម្នាក់និងកូនប្រុសម្នាក់បើកម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0657 បើកឆ្លងស្តុបទិសដៅពីកើតទៅលិចហើយក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿងបើកលឿនម៉ូតូក៏អកសឺបានឈប់ក៏មានរថយន្តកាមរីបាឡែមួយគ្រឿងជារថយន្តតាក់ស៊ីBlack&White បានបើកឆ្លងស្តុបដូចគ្នាទិសដៅស្របគ្នាក៏បានបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យដួលម៉ូតូរងរបួសក្មេងប្រុសម្នាក់ធ្ងន់ត្រង់ជើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលហេតុសមត្ថកិច្ចប៉ុស្តិ៍ក៏បានមកដល់កន្លែងកើតហេតុហើយឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាហើយភាគីខាងរថយន្តតាក់ស៊ីក៏ព្រមសងសំណងនឹងព្យាបាលក្មេងប្រុសនោះមិនរំខានដល់សមត្ថកិច្ច ៕

មតិយោបល់