ត្បូងឃ្មុំៈ លោកអធិការរងស្រុកមេមុត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post News ថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្រវៀន បានទទួលពាក្យបណ្តឹងពីឈ្មោះ ខែន សន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ នៅចំណុចចំការកៅស៊ូខាងលិច ក្នុងភូមិឃុំកើតហេតុ។
ជនសង្ស័យមានឈ្មោះ ដ.ស.គ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីឈ្មោះ ទ.ស.ណ ភេទស្រី អាយុ១១ឆ្នាំ រស់នៅជាមួយគ្នា(ជាបងប្អូនជីទួតមួយ)រហូតបានសម្រេច។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជាំក្រវៀន សហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងចុះប្រតិបត្តិការជាបន្តបន្ទាប់តាមរកចាប់ខ្លួនជនសង្ស័យ។
ករណីនេះ កម្លាំងនិងកម្លាំងជំនាញផ្នែកយុត្តិធម៌ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕




មតិយោបល់