ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ត្រូវ​ចោរ​១​ក្រុម​ជិះ​ម៉ូតូ​ដេញ​តាម​ឆក់​កាបូប​បណ្ដាលឲ្យ​ដួល​ច្រងាប់ច្រង៉ិ​ល​

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ដួល​ម៉ូតូ​ច្រងាប់​ច្រ​ង៉ិ​ល​បណ្ដាលឲ្យ​រងរបួស​ដៃ​ឆ្វេង​យ៉ាងដំណំ​ដោយ​សារតែ​ចោរ​១​ក្រុម​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ដេញតាម​ឆក់​យក​កាបូបស្ពាយ​នៅក្នុង​ខណៈពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើដំណើរ​តាម​ផ្លូវ​តែ​ម្នាក់ឯង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​មុច​ខ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ ថន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុម ហ៊ុន​ធ្វើ​វី​ហ្សា រស់នៅ​ក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រងគ្រោះ​រូប​នោះ​បាន​ប្រាប់​ប៉ូលីស​ថា​នៅ​ក្នុង​កាបូប​នោះ មាន​លុយ​ចំនួន​៣០​ដុល្លារ កាតគ្រី​ម៉ូតូ អត្តសញ្ញាណប័ណ្ណ ទូ​រ ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​គឺ​ម៉ាក​ណូក​គា​អិន​ចុច​ពិល​១​គ្រឿង ម៉ាក​សាម​ស៊ុង​កាឡាក់ស៊ី​ហ្គ្រែ​ន​១​គ្រឿង​ព្រមទាំង ឯកសារ​នានា​មួយចំនួន​ទៀត​ផង​។ នៅ​មុនពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី ឆ្នាំ​២០០៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ចាម 1A-4333 តែម្នាក់ឯង​ធ្វើដំណើរ​ក្នុងទិសដៅ​កើត​ទៅ​លិច តែ ម្នាក់ឯង​ចេញ​ពី​កន្លែងធ្វើការ​ឆ្ពោះទៅ​ផ្ទះ​ឯ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​។​

​លុះ​ពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មិន​ចាំ​ស៊េរី​និង​ស្លាក​លេខ​តាម​នាង​ពីក្រោយ​ប៉ុន្តែ​នាង​មិន​បាន​ចាប់​អា​រម្ម​ណ៌​ថា​ជា​ចោត​នោះ​ឡើយ​ដោយ​នឹកស្មានថា​ជា​អ្នកដំណើរ​ធម្មតា​ប៉ុណ្ណោះ​។​ហើយ​បន្ទាប់​ពី​ជិះ​ទៅ​ដល់​ក្បែរ​នាង​ពួកចោរ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បណ្ដាល​ឲ្យ​នាង​ដួល​ម៉ូតូ​រង​របួស​ដៃ​ហើយ​ចោរ​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល​តែម្ដង​៕
2014-05-22_093821

មតិយោបល់