ភ្នំពេញៈ បុរសម្នាក់ បានរងរបួសត្រូវគ្រាប់កាំភ្លើងចំក្បាលខាងឆ្វេង យ៉ាងធ្ងន់ធ្ងរ ខណៈដែលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត បានដាច់ខ្យល់ស្លាប់តាមផ្លូវទៅហើយ បន្ទាប់ពីមានខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូមកស្ទាក់ពីមុខបាញ់ប្រហាយ៉ាងសាហាវ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវកប់ស្រូវ (ចំណុចគល់ស្ពាល់លីយ៉ុងផាត់ត្រើយខាងលិច) ក្នុងភូមិឡកំបោរ ក្រុម៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះ ឈ្មោះ សីហា ហៅហ្សីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ទីលំនៅ ភូមិតាមែ ឃុំតាមែ ស្រុកពញាឮ ខេត្តកណ្តាល , ទី២ឈ្មោះ សាំង ម៉ានិត ភេទអាយុ១៨ឆ្នាំ មុខរបកម្មករ ស្នាក់នៅស្រុកជាមួយគ្នា និងទី៣ឈ្មោះ ចាន់ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ។
មុនពេលកើត ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូនិច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CB-4808 ចេញពីសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាត់តាមឡុងឈិន លុះមកដល់ផ្លូវទំនប់កប់ស្រូវ ម៉ូតូបែកកង់ខាងក្រោយក៏បណ្ដើរម៉ូតូ រហូតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាក PCX ពណ៌ស ជិះគ្នា២នាក់ មិនស្គាល់ស្លាកលេខ មកពីក្រោយហើយមកស្ទាក់ពីមុខរួចក៏ដកកាំភ្លើងខ្លីបាញ់១គ្រាប់ចំក្បាល ខាងឆ្វេងរងរបួសឈាមដាបនៅលើថ្នល់ ហើយក្រោយពីបាញ់រួចហើយនោះ ខ្មាន់កាំភ្លើងបានបត់ម៉ូតូទៅក្រោយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះមិនទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយ ព្រោះសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវបន្ត៕
មតិយោបល់