ព័ត៌មានជាតិ

ហិង្សាដោយចេតនាបណ្ដាលឲ្យបុរសម្នាក់ដេរក្បាលចំនួន ២០ថ្នេរ

កណ្ដាល: ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ពង សត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ហង់ ណារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
-ដំបងឈើជ្រុង១កំណាត់ប្រវែងប្រាំមួយតឹក ដែលបង្កឲ្យជនរងគ្រោះបែកក្បាល២កន្លែងដេរចំនួន២០ថ្នេរ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះចេញពីផឹកនៅក្នុងភូមិកើតហេតុក្នុងសភាពស្រវឹង ហើយដើរទៅដេកក្នុងអង្រឹងក្រោមផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យដើរចេញពីការដ្ឋានត្រឡប់មកផ្ទះ ហើយបានជួបនឹងមនុស្សស្រីម្នាក់មកទារលុយបង តែជួបម្តាយទើបជនសង្ស័យ ស្រែកសម្លុតឲ្យម្តាយខ្លួន ពេលនោះជនរងគ្រោះបានស្តីឲ្យ ដោយនិយាយថា ម្តាយខ្លួន ឯងសោះចាំបាច់និយាយសម្លុតធ្វើអី ទើបជនជនសង្ស័យខឹងទាញឈើជ្រុងមកវាយលើជនរងគ្រោះបណ្តាលឲ្យបែកក្បាលដេរចំនួន២០ថ្នេរ។

សូមបញ្ជាក់៖ ករណីនេះកម្លាំងជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់