ព័ត៌មានជាតិ

ធ្វើសិប្បកម្មឈើមិនគ្រប់ យប់ជួញគ្រឿងញៀន ចុងក្រោយខ្នោះ

ព្រះសីហនុៈ នៅថ្ងៃទី​១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងជំនាញអធិការដ្ឋានស្រុកព្រៃនប់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី បានចុះបង្រ្កាបនិងឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ប៉េង ភា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើសិប្បកម្មឈើ ស្នាក់នៅភូមិឃុំកើតេហេតុ។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន១កញ្ចប់ធំ ថ្នាំគ្រាប់ចំនួន៥កញ្ចប់ធំ ទូរសព្ទដៃ ចំនួន១គ្រឿងផងដែរ។

បច្ចបបន្ន ជនសង្ស័យនិងវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់