ភ្នំពេញៈ នៅវេលាម៉ោង១០និ៣០នាទីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែសីហា ២០១៩ មានករណីអាជីវករផ្សារជិនជូរីផ្លាហ្សារ ឈ្មោះ ទូច ស្រីនិច កំពុងតែលក់ដូរ ស្រាប់មានជនសង្ស័យ មិនស្គាល់អត្តញ្ញាណ បានចូលមកលួចយកកាបូបលុយទៅបាត់។
សម្ភារៈបាត់បង់ក្នុងកាបូបរួមមាន៖
-លុយខ្មែរជាងមួយលានរៀល
-ទូរស័ព្ទម៉ាក XS mart មួយគ្រឿង
ខណៈពេលដែលបានដឹងខ្លួនថា បាត់កាបូបជនរងគ្រោះ ក៏បានស្រែកឆោរឡោឡើង ឮដល់សមត្ថកិច្ច ក៏ជួយតាមស្វែងរក សង្ស័យជនសង្ស័យបានដឹងខ្លួន បានយកកាបូបលុយនោះ មកភ្លុងចោលនៅការ៉ាសសាំង ToTal ក្បែរផ្សារជិនជូរីផ្លាហ្សា។
ដោយពិនិត្យមើលពុំមានបាត់បង់អ្វីទាំងអស់ ទើបសមត្ថកិច្ច ប្រគល់ជូនម្ចាស់ដើមវិញ និងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់