ព័ត៌មានជាតិ

ក្មេងប្រុសស្រី ២នាក់ លង់ទឹកស្លាប់ក្នុងរណ្ដៅប្រឡាយ យ៉ាងអាណោចអាធ័ម នៅស្រុកទឹកផុស

កំពង់ឆ្នាំង: នៅថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ចន្លោះវេលាម៉ោង ៥និង០០នាទី ដល់ម៉ោង ៧និង០០នាទី មានករណីក្មេងលង់ទឹកស្លាប់ក្នុងរណ្តៅប្រឡាយ ចំណុចមុខផ្ទះឈ្មោះ ផេង សុវី ភេទប្រុស ផ្លូវលេខ53A ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្ដុលសែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ
ទី១.ឈ្មោះ ថុន គៀថេន ភេទប្រុស អាយុ ០៧ឆ្នាំ ឪពុកឈ្មោះមិន ធឿន អាយុ៣១ឆ្នាំ ម្ដាយឈ្មោះ ឃន សំ អាយុ ២៩ឆ្នាំ ។
ទី២.ឈ្មោះ ធូ ចាន់ថុន ភេទស្រី អាយុ ១០ឆ្នាំ ឪពុកឈ្មោះ ប៉ិល ធីម អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ភុន ធីម អាយុ ៣៦ឆ្នាំ ។
ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេតុខាងលើ ៕

មតិយោបល់