កណ្តាលៈ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ អ្នកលក់សាច់ជ្រូកម្នាក់បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់”ប៉ុនប៉ងរំលោភសេពសន្ទវៈ” បណ្តោះអាសន្នដាក់ពន្ធនាគារ។
មន្រ្តីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោកហេង ផេងព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ឈ្មោះវ៉ាន ម៉ាប់មុខរបរលក់សាច់ជ្រួកពីបទ”ប៉ុនប៉ងរំលោភ” និងបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរលោក ងួន វុទ្ធី ចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារដើម្បីបើកការស៊ើបអង្កេតឈានសម្រេចទោស។
សូមរំលឹកថា នៅថ្ងៃសុក្រ ១២កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២២ និង០០នាទី នៅចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលមានករណីប៉ុនប៉ងចាប់រំលោភ ។
នគរបាលស្រុកស្អាងបានអោយដឹងថា នរងគ្រោះឈ្មោះ ស.ស.ម.ត ស្រី អាយុ២៥ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះវ៉ាន ម៉ាប់ ហៅ គឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបន្តថា ជនរងគ្រោះបានចូលបន្ទប់ទឹកដោយមិនទាន់បានបិទគន្លឹះទ្វារទេស្រាប់តែមានឈ្មោះ វ៉ាន ម៉ាប់បានខ្ទប់មាត់ដោយដៃម្ខាងនិង ដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារបស់ជនរងគ្រោះ រួចនិយាយថា«បើ ហ៊ានស្រែកសម្លាប់ហើយ ដុតផ្ទះចោល »ពេលនោះជនរងគ្រោះ មិនហ៊ានស្រែកទេ ទើបឈ្មោះ វ៉ាន ម៉ាប់ បានស៊ើយរ៉ូបបម្រុងរំលោភសេពសន្ទវៈ និងបានបានយកទូរសព្ទរបស់ខ្លួនថតរូប(ស៊ែលហ្វី)។ ជនរងគ្រោះ ក៏បានរើបម្រះរត់ចេញពីឈ្មោះ វ៉ាន ម៉ាប់មក ក្រៅបន្ទប់ រួចបានស្រែកអោយម្តាយបង្កើត ជួយខ្លួន ភ្លាមនោះឈ្មោះ វ៉ាន ម៉ាប់ បានគេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ទុកនៅអាវយឺតចំនួន០១។លុះនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ និង ០០នាទីព្រឹកទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំ។
ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំបានអញ្ជើញឈ្មោះ វ៉ាន ម៉ាប់ មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ វ៉ាន ម៉ាប់ បាន សរភាពថា ខ្លួនមានសភាពស្រវឹងស្រាបានចាប់ ឱបជនរងគ្រោះ នៅក្នុងបន្ទប់ទឹក រួចថតរូប សែហ្វី នឹងបានបន្សល់ទុកអាវយឺតចំនួន១ពិតប្រាដកមែន៕
មតិយោបល់