ព័ត៌មានជាតិ

ឆ្កួតលែងដឹងអី! ច្របាច់ច្រមុះកូនអាយុ២ខែ រហូតដាច់ជីវិត!..

សៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់Post Newsថា មានករណីឃាតកម្មមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានធ្វើសកម្មភាពច្របាច់ច្រមុះកូនខ្លួនឯងដែលទើបតែមានអាយុ២ខែ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិច្បារលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ទារិកា ដែលស្លាប់នេះមានអាយុទើបតែ២ខែតែប៉ុណ្ណោះ។ ចំណែកជនល្មើសជាម្តាយមានឈ្មោះ ស៊ុម ស៊ីណូន អាយុ៣៨ឆ្នាំ ជាមនុស្សឆ្គួត ព្រោះផឹកស្រាជាប្រចាំ ហើយត្រូវប្តីរត់ចោលកាលពីខែ៦ ឆ្នាំ២០១៧ ដោយមូលហេតុនិយាយមិនស្តាប់ និងបន្សល់ទុកកូនស្រី៣នាក់ រាល់ថ្ងៃរស់នៅជាមួយម្តាយឈ្មោះ ម៉ៅ ជន អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ ក្នុងភូមិជាមួយគ្នា។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានសុំគោលការណ៍ធ្វើការឃាត់ខ្លួនស្ត្រីខាងលើ យកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

មតិយោបល់