ព័ត៌មានជាតិ

អាមេរិក គ្រោង​ដាក់​កូរ៉េខាងជើង​ក្នុង​បញ្ចីខ្មៅ​នៃ​ប្រទេស​ភារវកម្ម​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​និយាយថា ការវាយប្រហារ​មកលើ​ក្រុមហ៊ុន Sony Pictures ដែល​ជា​ទង្វើ​របស់​កូរ៉េខាងជើង​នេះ វា​មិនមែន​ជា​ការប្រកាសសង្គ្រាម​នោះទេ ប៉ុន្តែ​វា​ជាការ​អំពើ​ភារ​វ​កម្ម​តាម​ប្រៃ​ព័ន្ធ​អន​ឡា​ញ​។​
​ស្របពេល​ដែល​រដ្ឋាភិបាល​វ៉ាស៊ីនតោន កំពុងតែ​មាន​អារម្មណ៍​មិន​ល្អ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ផង​នោះ ក៏​បាន​ទម្លាក់​បន្ទុក​បន្ថែម​ចំពោះ​រឿង Hack របស់​ក្រុមហ៊ុន Sony បន្ទាប់​ពី FBI បាន​រកឃើញថា កូរ៉េខាងជើង​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​នេះ​។ កូរ៉េ​ខាងជើង​បាន​ច្រានចោល​ព័ត៌មាន ហើយ​បាន​ស្នើសុំ​ចូលរួម​ស៊ើបអង្កេត ប៉ុន្តែ​អាមេរិក​បដិសេធ ព្រមទាំង​បាន​គ្រោង​ដាក់​កូរ៉េខាងជើង​នៅ​ក្នុង​បញ្ចីខ្មៅ​នៃ​ប្រទេស​ភារវកម្ម​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​មាន​ការវាយប្រហារ​មក​ដល់​ក្រុមហ៊ុន Sony នេះ អាមេរិក​បាន​ចេញ​មុខ​យ៉ាង​ខ្លាំង ព្រមទាំង​បាន​ចោទប្រកាន់ និង​សង្កត់​ធ្ងន់​ទៅលើ​ប្រទេស​កូរ៉េខាងជើង ខណៈ​ដែល​នៅពេលនេះ Sony បាន​សម្រេចចិត្ត​មិន​ដាក់​បញ្ចាំង​រឿង “The Interview”៕​
north-korea-rockets-ready-to-hit-united-states-mainland

មតិយោបល់