កំពង់ធំៈ នៅថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៨៧-១៨៨ ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ តុំ នឿន ភេទស្រី អាយុ៥៧ឆ្នាំ(ស្លាប់) ស្នាក់នៅភូមិដូនឈូក ឃុំនីពេជ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន) បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2R-6948។
មូលហេតុគឺបង្កឡើងដោយអ្នកថ្មើរជើងរត់ឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្នរួមផ្សំនឹងរថយន្តបើកក្នុងល្បឿនលឿន ទើបបណ្តាលឲ្យបុកស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ និងនាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕
មតិយោបល់