ព័ត៌មានជាតិ

ឪចុងកំណាច ប្រើគ្រប់វិធីសាស្ត្រ ដើម្បីចាប់រំលោភនាង..

កណ្តាលៈ ឪពុកចុងម្នាក់ ប៉ុនប៉ងរំលោភកូនឯង(កូនចុង)ជាច្រើនដងមិនបានសម្រេចទើបសម្រេចចុងក្រោយ ដោយយកលេសឌុបឲ្យទៅជួយលក់សាចជ្រូក។

ហេតុការណ៍ឃាត់ខ្លួននេះនៅថ្ងៃអង្គារ១រោច ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៨ កើតហេតុថ្ងៃទី ៣១ ខែធ្នូ ២០១៧ ម៉ោង៥និង៣០នាទី ទាបភ្លឺ ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះអាយុ១៣ឆ្នាំ។ ជនសង្ស័យឈ្មោះ វ៉េង ពីវ ហៅ ទ្រី ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។

នគរបាលបញ្ជាក់ថា នៅអំឡុងខែមិថុនា ឆ្នាំ ២០១៧ ម្តាយកុមារីរងគ្រោះនៅភូមិតាកែវ២ ឃុំវិហារសួគ៌ បានលែងលះជាមួយប្តីដើមឈ្មោះ ជា វន បន្ទាប់មកឈ្មោះ ពេញ ខុន បានស្រលាញ់និងសែនព្រេនជាមួយឈ្មោះ វ៉េង ពីវ ភេទ ប្រុសមានស្រុកកំណើតភូមិស្លា ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្តីប្រពន្ធ ហើយបានស្នាក់នៅផ្ទះជួលនៅក្នុងក្រុមហ៊ុន7NG ជាមួយកូនស្រី(រងគ្រោះ) និងប្ដីចុងឈ្មោះវ៉េង ពីង ដើម្បីប្រកបមុខរបររកស៊ី នៅពេលកន្លងមកឈ្មោះ វ៉េង ពីវតែងតែបៀតបៀនទៅលើជនរងគ្រោះជាកូនចុង អោបថើប តែជនរងគ្រោះមិនដែលនិយាយរឿងហេតុប្រាប់ម្តាយទេ ព្រោះខ្លាចម្តាយពិបាកចិត្ត រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២០ ជនរងគ្រោះ និងមិត្តភក្ភិ បានចេញពីផ្ទះជួលទៅមើលល្ខោនបាសាក់នៅជិតផ្ទះនៅក្នុងក្រុមហ៊ុន7NG។ រហូតដល់ម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី ៣១.១២.២០១៧ ជនរងគ្រោះត្រឡប់ពីមើលល្ខោនវិញឡើងទៅដេកលើឡៅតឿក្នុងផ្ទះខ្លួន ចំណែកឈ្មោះ វ៉េង ពីវ បានដេកជាមួយប្រពន្ធនៅលើគ្រែក្នុងផ្ទះជួលនោះដែរ។ដល់វេលាម៉ោង ៥:០០នាទី ទាបភ្លឺ ឈ្មោះ វ៉េង ពីវ បានក្រោកពីដេកលបឡើងទៅលើឡៅតឿកន្លែងក្មេងស្រីរងគ្រោះ ដេកតែម្នាក់ឯង ពេលនោះឈ្មោះ វ៉េង ពីវ បានថើបជនរងគ្រោះ ដែលកំពុងតែដេកលង់លក់ ភ្លាមនោះជនរងគ្រោះ បានភ្ញាក់ដឹងខ្លួនហើយនិយាយថា ធ្វើអីអញ្ចឹង ឈ្មោះ វ៉េង ពីវ និយាយថា ក្រោកឡើងទៅជួយដាក់សាច់ឲ្យម៉ូយ ចំណែកម្តាយឈ្មោះ ពេញ ខុន បានក្រោកទៅលក់សាច់ជ្រូកនៅនៅឯផ្សារវិហារសួគ៌បាត់ហើយ បន្ទាប់ឈ្មោះ វ៉េង ពីវ បានឌុបជនរងគ្រោះ ចេញពីផ្ទះជួលថាទៅដាក់សាច់ជ្រូកឲ្យម៉ូយតែបែជាឌុបជនរងគ្រោះទៅក្រោយរោងចក្រទី៨កន្លែងស្ងាត់ បានឈប់ម៉ូតូហើយធ្វើកល្បិចនិយាយថា គេឲ្យមកយកជ្រូកងាប់នៅនឹង។ ជនរងគ្រោះ បាននិយាយថា ជ្រូកងាប់អីនៅកន្លែងស្ងាត់នឹង ពេលនោះជនរងគ្រោះបាន ចុះពីលើម៉ូតូរត់បម្រុងមកផ្ទះវិញ តែត្រូវឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញតាមហើយចុះពីលើម៉ូតូស្ទុះទៅចាប់ជនរងគ្រោះជាប់ហើយខ្ទប់មាត់អូសចូលវាលស្មៅចាប់ប្រស្រាតខោជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច។ លុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទី ជនរងគ្រោះ បានប្រាប់បងជីដូនមួយ បន្ទាប់មកបាននាំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។

ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនវ៉េង ពីវបញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕

មតិយោបល់