ព័ត៌មានជាតិ

អ្នកលក់ពូកម្នាក់ ត្រូវឃាតក កាប់សម្លាប់យ៉ាងព្រៃផ្សៃដោយមិនដឹងមូលហេតុ!..

កំពង់ធំ: នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីយប់ មានករណីឃាតកម្មមួយបានប្រព្រឹត្តដោយជនមិនស្គាល់មុខ ដោយយកកាំបិតកាប់លើជនជាតិវៀតណាមម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិថ្មសំលៀង​ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជន​រង​គ្រោះមាន​ឈ្មោះ ងៀ​ន វ៉ា​ន់​ដែង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរលក់ពូកនិងភួយ មាន​ស្រុកកំណើតនៅ​ភូមិ​ទិន​ដុ​ង​ហា​យ ឃុំ​ទិន​លឹ​ម ស្រុក​តាន់​បៀ​ន ខេត្ត​តា​យ​នី​ញ ប្រទេស​វៀតណាម។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


មតិយោបល់