តាកែវៈ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡួម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
សាកសពរងគ្រោះពុំស្គាលអត្តសញ្ញាណនោះទេ គ្រាន់ដឹងថាភេទប្រុស អាយុប្រហែល១៩ឆ្នាំ សម្បុរសណ្តែកបាយ កម្ពស់១.៦០សង់ទីម៉ែត្រ ពាក់អាវក្រឡាការ៉ូ ពណ៌ក្រហមលាយស សក់ស្លូត មានសតិមិនគ្រប់ ចេះតែដើរចុះឡើង តាមដងផ្លូវជាតិនៅភូមិឃុំកើតហេតុ។
ប្រភពដដែលបានបញ្ជាក់ថា សពជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពុំទាន់ដឹងបង្កឡើងដោយរថយន្តប្រភេទណានោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានកំពុងស្រាវជា្រវរកអត្តសញ្ញាណនិងក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់