ព័ត៌មានជាតិ

អាជ្ញាធរសុខាភិបាលសាធារណៈក្នុងតំបន់ទីក្រុង Los Angeles បានប្រកាសឲ្យប្រជាជន ទាំងអស់ពាក់ម៉ាសនៅតាមទីសាធារណៈ ទោះបីជាបានចាក់វ៉ាក់សាំងរួចក៏ដោយ

អាជ្ញាធរសុខាភិបាលសាធារណៈក្នុងតំបន់ទីក្រុង Los Angeles បានប្រកាស ថា ក្រុង ដែលមានប្រជាជនច្រើនបំផុតនៅសហរដ្ឋអាមេរិកមួយនេះនឹង តម្រូវឲ្យប្រជាជនទាំង អស់ពាក់ម៉ាសនៅតាមទីសាធារណៈ ទោះបីជាបានចាក់វ៉ាក់សាំងរួចក៏ដោយ ដោយសារ តែការកើនឡើងនៃការឆ្លងវីរុសCOVID-19។

យោងតាមក្រសួងសុខាភិបាលសាធារណៈទីក្រុង Los Angeles បានឲ្យដឹងថាវិធានការថ្មីនឹងចូលជាធរមាននៅម៉ោង ១១និង៥៩នាទី ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍។ អាជ្ញាធររដ្ឋនិយាយថា វិធានការថ្មីធ្វើឡើងមួយខែបន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ នៅថ្ងៃទី១៥ ខែមិថុនា ដោយ បានដកចូវិធានការរឹតត្បិតស្ទើរតែទាំងអស់នៃវិធានការវីរុស COVID-19 ។

 

 

មតិយោបល់