ព័ត៌មានជាតិ

អុញនោះ! ផឹកចំស្រាអួត មានអីត្រូវគេដាក់បែកមាត់ ដេរ៨ថ្នេរ!..

ភ្នំពេញ: បុរសដែលមេការសំណង់ម្នាក់ បានផឹកស៊ីស្រវឹងស្រាជោកជាំ ប៉ះចំស្រាអួត រហូតបង្កឲ្យមានជម្លោះជាមួយអ្នកផឹកជាមួយគ្នា រហូតវាយបែកមាត់ដេរ ៨ថ្នេរ ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលបកាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិចម្ការឳឡឹក សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានអាយុ៤៧ឆ្នាំ មុខរបររត់រម៉កកង់បី។ ចំណែកជនបង្កមានឈ្មោះ ជា សារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុង បុរីភូមិចម្ការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២ ឈ្មោះ លាង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឥដ្ឋការ៉ូ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីជនបង្កបានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កបានផឹកទឹកត្នោតជូរអស់៤សូរ មានគ្នា៦នាក់។ លុះពេលផឹកទឹកត្នោតជូរ អស់ហើយ បានបែកគ្នាដោយឡែកជនបង្កមានគ្នា២នាក់បាន ដើរទៅបបួលជនរងគ្រោះ ដែលកំពុងតែអង្គុយលើរម៉កកង់បីដែលកំពុងផឹកស្រាតិចតួចតែម្នាក់ឯងនោះដោយនិយាយសុំផឹកជាមួយគ្នាចេញពាក់កណ្តាលម្នាក់ ពេលនោះជនរង គ្រោះបានយល់ព្រម ហើយជនបង្កបានដើរទៅទិញស្រាបៀរកន្លះកេសយកមកផឹកជាមួយគ្នា៣នាក់ ខណ:ពេលដែលផឹកស្រាបៀរជិតអស់ នៅ សល់តែ១កំប៉ុងទើបភាគីទាំងសងខាង ចាប់ផ្តើមនិយាយរឿងអួតអាង ដាក់គ្នាទៅវិញទៅមកសុទ្ធតែស្គាល់ អ្នកធំ និង ស្គាល់ ២៥ ខេត្ត ក្រុង ដើរ សព្វកន្លែង អស់ហើយធ្វើឲ្យភាគីទាំង២តឹងសរសៃ. ក ដាក់គ្នា បង្ក ជាជម្លោះ រហូតដល់វាយតប់ គ្នា ដោយជន បង្កទាំង ២ នាក់ បានវាយទៅលើជនរង គ្រោះបណ្តាល ឲ្យដួលបែកមាត់ ដេរ រហូតដល់៨ ថ្នេរ ។

ក្រោយពេលកើតហេតុជនបង្ក ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ។ រីឯជនរងគ្រោះវិញ ត្រូវបានទៅព្យាបាលនៅមន្ទីរពេទ្យឯកជនហើយប្រពន្ធរបស់ជនរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាប២ ដោយទាមទារសំណង ចំនួន៥,០០០ ដុល្លារ ដោយសារការ ចរចារវាងភាគីទាំង២ មិនត្រូវគ្នាទើបសមត្ថកិច្ចរៀបចំឯកសារបញ្ជូន បន្តទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់