មណ្ឌលគិរីៈ លោក ខៃ វណ្ណៈ អធិការរងស្រុកអូររាំង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង១៤ និង ៣០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត។
ជនរងគ្រោះ ឈ្មោះ រាជ លីសា ភេទស្រី អាយុ ៤ឆ្នាំ ជនជាតិភ្នង ទីលំនៅភូមិពូត្រែង ឃុំដាកដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ឪពុកឈ្មោះ រ៉ាត់ រាជ ជនជាតិខ្មែរ និងម្តាយឈ្មោះ រញ័យ ប្រេន ជនជាតិភ្នង រស់នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានចុះលេងទឹកស្រះ ទើបបណ្តាលឲ្យលង់ស្លាប់។ បច្ចុប្បន្នសពក្មេងស្រី ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់