ព័ត៌មានជាតិ

កុំជោរឈ្លោះគ្នាផ្អើលពេញផ្លូវ! បុកតាក់ស៊ី Choice ហើយទារសំណង២០០ដុល្លារទៀត!..

ភ្នំពេញ: បុរស២នាក់ស្រវឹងជោក ជិះម៉ូតូម៉ាកវីវ៉ាក្នុងល្បឿនលឿនបុកជាមួយរថយន្តតាក់ស៊ី Choice ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរស២នាក់រងរបួសស្រាល ប្រកែកតវ៉ាគ្នាជាមួយតាកុងឡាន ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំងនៅម៉ោង១យប់ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៣០កែងផ្លូវ១១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនតាក់ស៊ី Chioce បើកបរដោយបុរសម្នាក់បម្រុងទៅយកភ្ញៀវ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន ក៏មានម៉ូតូ១គ្រឿងម៉ាកវីវ៉ា បើកបរដោយបុរស២នាក់ស្រវឹងជោកជិះក្នុងល្បឿនលឿន គេចទៅប៉ះរថយន្តផ្នែកខាងស្តាំ បណ្តាលឲ្យដួលអូសរងរបួសស្រាល២នាក់ ហើយមានជម្លោះពាក្យសម្ដីផ្អើលប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុផ្ទាល់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់ហើយភាគីខាងម៉ូតូទារសំណងចំនួន២០០ដុល្លារ តែខាងរថយន្តមិនព្រមហើយថាជិះមកបុករថយន្តគេហើយទារគេសងទៀត ទើបសមត្ថកិច្ចជំនាញក៏បានទាក់ទងទៅខាងចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់