កណ្តាលៈ មន្ត្រីតុលាការបានបង្ហើបឲ្យដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ សំណុំរឿងមាន់ជល់ដ៏ល្បីនៅស្រុកល្វាឯម ដែលសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបនេះ មកដល់ពេលនេះ លោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានបិទការស៊ើបសួរហើយ បញ្ជូនទៅឲ្យលោក សាយ សម្ផស្សសេរី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ,តែអត់ទាន់កំណត់ថ្ងៃ បើកសវនាការនៅឡើយទេ។
ជនត្រូវចោទ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ត្រូវបានលោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ”ភ្នាក់ងារ ល្បែង ស៊ីសង ខុសច្បាប់ “តាម មាត្រា ៥ច្បាប់ ស្តីពី ការ បង្ក្រាប ល្បែង ស៊ីសង “។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិនិយជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ។
សូមជម្រាបថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួន២កន្លែង ត្រូវ បានបញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្លួ នប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕
មតិយោបល់