ព្រះសីហនុៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្នែកខាងមុខរបស់សណ្ឋាគារ Holiday Villa ( ហូលីដេរ វីឡា ) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ទឹករបស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ៤គ្រឿង អស់ទឹក៨ឡាន ក្នុងនោះ ៖
-ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ អ.ហ ខេត្ត ចំនួន ០២គ្រឿង អស់ទឹកចំនួន ០២ឡាន
-ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន ០២គ្រឿង អស់ទឹកចំនួន ០៦ឡាន ។
និងបានឆេះបំផ្លាញទ្រព្យសម្បត្តិដូចជា៖
-ខូចខាតម៉ាសុីនភ្លើង ចំនួន ១គ្រឿង ទាំងស្រុង
-ខូចខាត ទូរ ATM ធនាគារANZ ចំនួន១គ្រឿង ទាំងស្រុង
-ខូចខាតរថយន្ត ចំនួន ៣គ្រឿង ទាំងស្រុង៖
១.រថយន្តម៉ាក TUNTDRA (ធុនត្រា) ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 09 2-5644 ម្ចាស់( ពុំទាន់ស្គាល់អត្តសញ្ញាណ)
២.រថយន្តម៉ាក LUXES (លុច្សសុិស) RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-4923 ម្ចាស់ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិកក្រុមហ៊ុនកាតទូរស័ព្ទ QB មាន មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
៣.រថយន្តម៉ាក RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5402 ម្ចាស់ ( ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
-ខូចខាតផ្នែកខាងមុខសណ្ឋាគារ មួយចំនួន
-មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
ចំណែកមូលហេតុ គឺបណ្តាលមកពី ឆ្លងចរន្តម៉ាសុីនភ្លើង របស់សណ្ឋាគារផ្ទាល់បណ្តាលឲ្យផ្ទុះឆាបឆេះតែម្តង៕
មតិយោបល់