ព័ត៌មានជាតិ

ខ្ទេចគ្មានសល់! បុកម៉ូតូគេហើយមិនឈប់ បើករត់ ទៅបុកបង្គោលភ្លើង..

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងមនុស្ស៣នាក់ទៀត បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿងបានជ្រុលទៅបុកម៉ូតូវ៉េវ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ហើយព្យាយាមបើករត់មកបុកបង្គោលភ្លើងបាក់មួយដើមរៀប ធ្លាក់ខ្សែភ្លើងរប៉ាតរប៉ាយពេញផ្លូវ រួចបើករត់មកដល់ក្រោយវត្តព្រះពុទ្ធទៅមុខលែង ក៏ដោះស្លាកលេខចេញរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១០៩ នៅចំណុចកន្លែងផ្ញើម៉ូតូផ្សាដឺម៉ិច ក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិង៤នាក់ទៀតបើករថយន្តមួយគ្រឿងហុងដា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-1697 បើកពីជើងទៅក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-6358 ដែលបុរសម្នាក់បានយកចេញពីផ្ញើម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចមួយកំណាត់មុខ។ រីឯម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចមកដល់ចំណុចផ្លូវលេខ១៦៤ ជាប់របងសាលារៀនបាក់ទូក ក៏ជ្រុលចង្កូតទៅបុកបង្គូលភ្លើងមួយដើមទៀតបាក់រាបដល់ដីហើយរថយន្តបង្កមិនបានឈប់នោះទេបានបើករត់គេចបន្តទៅមុខទៀតតែបានប្រជាពលរដ្ឋឃើញនាំគ្នាដេញពីក្រោយ និងបានយកដំថ្មខ្ទេចកញ្ចក់ខាងមុខខាងក្រោយនិងចំហៀងខាងមុខ ហើយរថយន្តបង្កនៅតែព្យាយាមបើករត់គេចមកដល់ចំណុចផ្លូវលេខ១៩៦កែងនិងផ្លូវលេខ៣៣៦ជាប់របងវត្កព្រះពុទ្ធក៏បានឈប់រថយន្តហើយនាំគ្នារត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់