ព័ត៌មានជាតិ

First News៖ រថយន្តដឹកដី បុករះរថយន្តនិងម៉ូតូ សង្ស័យមានអ្នកស្លាប់២នាក់ យ៉ាងរន្ធត់នៅនឹងកន្លែង!

កំពង់ធំ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកអ៉ីស៊ុយស៊ុយ បានបុករះរថយន្តប្រភេទគ្រួសារ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2H-5733 រួចបន្តទៅបុកនឹងម៉ូតូមួយគ្រឿង ជាម៉ូតូអ្នកលក់ចានឆ្នាំង បណ្តាលឲ្យស្លាប់មនុស្ស២នាក់សង្ស័យស្លាប់យ៉ាងរន្ធត់ និងផ្សេងទៀតរបួស។

ករណីនេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតសាលាឃុំត្បែង ក្នុងភូមិត្បែង ឃុំបាគង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់