ព័ត៌មានជាតិ

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រាល់ម៉ូតូណាបើកមិនគោរពច្បាប់ នឹងត្រូវនាំយកទៅផាកនៅប៉ុស្តិ៍!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ យុទ្ធនាការចុះអនុវត្តច្បាប់ចរាចរណ៏ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារដល់អធិការដ្ឋាននគរបាលទាំង១២ខណ្ឌ ចុះអនុវត្តច្បាប់ចរាចរណ៏ជើងគោក។

ដោយកម្លាំងនគរបាលចរាចរណ៏ទាំង១២ខណ្ឌ ត្រូវបានដាក់តាមបណ្តាខណ្ឌនីមួយៗ ដើម្បីចុះឃាត់ម៉ូតូ ដែលកំពុងធ្វើចរាចរណ៏តាមផ្លូវសាធារណៈ ក្នុងនោះរួមមាន ទី១ អ្នកជិះម៉ូតូអត់ពាក់មួកសុវិត្ថភាព អត់កញ្ចក់
និងទី២ អ្នកជិះម៉ូតូបញ្រ្ចាសទិស។

ក្រោយពេលឃាត់អ្នកជិះម៉ូតូល្មើសច្បាប់ចរាចរណ៏ជើងគោក រួចរាល់ហើយផ្នែកជំនាញចរាចរណ៏ខណ្ឌនីមួយៗ បានធ្វើកំណត់ហេតុ និងដកហូតវត្ថុតាង បន្ទាប់មកបញ្ជូនម៉ូតូដែលឃាត់បាន ទៅកាន់ការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិនយ័នៅស្នងការនគរបាលរាជធានី នៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៏ជើងគោកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា៕

មតិយោបល់