ត្បូងឃ្មុំៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា ដោយបានចាប់ឃាត់ខ្លួនជនជាប់ចោទម្នាក់ នៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ករណីខាងលើនេះ ចាប់ឃាត់ខ្លួនតាមដីកាលេខ១៥២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ពីបទ: ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ ។ ជនជាប់ចោទ ឈ្មោះ លឹម វិន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទ តាមនីតិវិធី៕
មតិយោបល់