ប្រជាពលរដ្ឋចំនួន ១៦៦គ្រួសារ បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានលើពោះប្រឡាយស្ទឹងមានជ័យ ដើម្បីអោយអាជ្ញាធរសាងសង់ប្រឡាយបេតុងថ្មី ភ្ជាប់ពីទ្វារទឹកដើមស្លែងផ្លូវលេខ ៣៧១ មកប្រឡាយនៅស្ពានស្ទឹងមានជ័យ ឯអាជ្ញាធរក៏នឹងរៀបចំការបែងចែកដីឡូតិ៍អភិវឌ្ឍន៍នៅនឹងកន្លែងជូនប្រជាពលរដ្ឋវិញដែលសល់ពីការស្ថាបនាប្រឡាយ។
ក្រោយការរុះរើ សំរាមជាច្រើន ដែលមានកម្រាស់ពី ២.៥ ទៅ ៣.៥ម៉ែត្រ ដែលបង្កឲ្យមានការកកស្ទះខ្លាំង យ៉ាងណាមិញក្រោយការស្តារ និងរៀបចំគម្រោងប្រឡាយថ្មីនេះ វានឹងជួយដោះស្រាយទឹកលិចនៅផ្លូវលេខ ២០០៤ ស ឡា តំបន់ទឹកថ្លា តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើត ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹកស្ទឹងមានជ័យ ដោយបង្ហូរទំលាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្ពោះទៅស្ថានីយបូមទឹកបឹងទំពុន៕
មតិយោបល់