កំពង់ធំៈ មានករណីអគ្គិភ័យមួយបានឆាបឆេះកុដិផ្ទះសង្ឃចំនួន២ ក្នុងវត្តច័ន្ទម៉ូលី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះទៅបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អគ្គិភ័យនេះបានបំផ្លាញកុដិដែលមានទំហំ ៣ម៉ែត្រ គុណនឹង៤ម៉ែត្រ និងកុដិមួយទៀត មានទំហំ ៥ម៉ែត្រ គុណនឹង១២ម៉ែត្រ ត្រូវអគ្គិភ័យឆេះគ្មានសល់ បណ្តាលឲ្យខូចខាតដូចជាគ្រែ៥គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ប៉ុន្តែមិនបង្កឲ្យមានរបួស និង រាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ និងបានប្រើប្រាស់រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានចេញជួយអន្តរាគមន៍ពន្លត់ចំនួន២គ្រឿងបានទៅដល់ ប៉ុន្តែមិនបានពន្លត់ទេដោយសារផ្លូវមានចម្ងាយ ៣៦គីឡូម៉ែត្រពីស្នងការដ្ឋាន៕
មតិយោបល់