ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា នៅផ្លូវជាតិលេខ ៤ របួសមនុស្ស ៥នាក់

ព្រះសីហនុ: នៅវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

រថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-7795 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0810 ដែលឈប់ចតនៅលើថ្នល់ជាតិ ក្នុងទិសដៅស្របគ្នា។

ករណីនេះ បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះក្នុងរថយន្តព្រូស រងរបួសធ្ងន់ស្រាលចំនួន ០៥នាក់៖
១.ឈ្មោះ រាជ សុភាលី ភេទប្រុស អាយុ ៤៨ឆ្នាំ អ្នកបើកបររងរបួសស្រាល មានមុខរបរ គ្រូបង្រៀន។
២.ឈ្មោះ ចេង សុភាព ភេទស្រី អាយុ ៤១ ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្រពន្ធអ្នកបើកបរ មានមុខរបរ គ្រូបង្រៀន។
៣.ឈ្មោះ រាជ សុភាលី យី ភេទស្រី អាយុ ១៣ឆ្នាំ រងរបួសស្រាល។
៤.ឈ្មោះ រាជ សុភាលី យៀក ភេទស្រី អាយុ ៨ឆ្នាំ រងរបួសធ្ងន់។
៥.ឈ្មោះ រាជ សុភាលី ឈុន ភេទស្រី អាយុ ៤ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង ៥នាក់ មានទីលំនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តហ៊ីណូ រត់គេចខ្លួន ចំណែកជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល រីឯវត្ថុតាងទាំងពីរ យកទៅរក្សារទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តតាមនិតិវិធី៕

មតិយោបល់