ព័ត៌មានជាតិ

ឌ្រីមជល់សាំយ៉ុង ពេញទំហឹង រងរបួសធ្ងន់ម្នាក់ នៅតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ក្រោយពីមានម៉ូតូម៉ាក​ហុងដាឌ្រីមសេ១២៥ បើកបុករថយន្តម៉ាកសាំយ៉ុង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង​៦និង៣២នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ ភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ តែម ភាស់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) បើកម៉ូតូពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ​តាកែវ 1F-4447 ស្នាក់នៅភូមិត្រពាំងប្រីយ៍ ឃុំអង្គ​ខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកម្ចាស់រថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន)​ បើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 1AQ-9110។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក​ នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់​៕

​​​

មតិយោបល់