ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមការជូនដំណឹងពីអគ្គិសនីកម្ពុជា បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើង P769 P1649 និងP1650 មូលហេតុដោយសារមានក្រុមហ៊ុនឯកជនកាយប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្ត នៅទីតាំងមួយចំនួនស្ថិតនៅ ផ្លូវ១០៨ ផ្លូវ២០៩ ផ្លូវ១១០ និងផ្លូវ២១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១រសៀល៕

មតិយោបល់