Post News Media ព័ត៌មានជាតិ ជិះម៉ូតូដល់ផ្...

ជិះម៉ូតូដល់ផ្លូវបំបែកជាបួន មើលឆ្វេងស្តាំ ត្រូវបុរសម្នាក់ស្ទាក់ឈប់ម៉ូតូ ទះ៣កំផ្លៀងរួចសួរថា «អ្ហែងមើលមុខអញធ្វើអី?! »

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-6607 ចេញពីក្លឹបផឹកស៊ីជាមួយជាមួយភក្តិ ត្រឡប់ទៅផ្ទះវិញ ជិះដល់ផ្លូវបំបែកជាបួន ងាកមើលឆ្វេងស្តាំ ស្រាប់តែត្រូវបុរសម្នាក់ជិះម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AK-8939 ជិះមកឃើញអ្នកជិះម៉ូតូPCX ធ្វើក្រលីងក្រឡឺម ក៏ស្ទាក់ម៉ូតូPCXនោះឲ្យឈប់ រួចទះ៣កំផ្លៀង ដោយសួរថា « អ្ហែងមើលមុខអញធ្វើអី» ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ករណីនេះកើតឡើងនៅម៉ោហប្រមាណជា១១និង២០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវលេខ៩៩ កែងផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ៕