ព្រះសីហនុៈ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង២១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់S០៩ មូលហេតុបណ្តាលមកពីរថយន្តកាយដី កាយប៉ះបណ្តាញLVកប់ដី ដូចនេះអតិថិជនដែលប្រើប្រាស់នៅបន្ទប់ភ្លើង S០៩ ចាប់ពីអូរ១ ដល់អូរ២ នឹងត្រូវដាច់ចរន្តអគ្គិសនីបណ្តេះអសន្ន៖ ហើយក្រុមកាងារកំពុងតែធ្វើការជួសជុលដើម្បីឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
ព័ត៌មានជាតិ
មតិយោបល់