(ភ្នំពេញ): មិនបានប៉ុន្មានថ្ងៃផង ប្រសាសន៍នាយករដ្ឋមន្រ្តី ត្រូវបានគេចាត់ទុកថា កំពុងមានប្រសិទ្ធិភាពបន្ទាប់ពីរដ្ឋមន្រ្តីមួយចំនួន ត្រូវបានដោះដូរតំណែង។
ក្រោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសរុះរើគណរដ្ឋមន្រ្តី រដ្ឋមន្រ្តីមួយចំនួនត្រូវបានដោះដូរតំណែង ប៉ុន្តែការដោះដូរតំណែងនេះទៀតសោត ត្រូវបានគេរងចាំមើល ថាតើរដ្ឋមន្រ្តីមួយណាសកម្មជាងគេ និងសាកសមតំណែងក្រសួងដែលខ្លួនទទួល ។
ស្ថិតក្រោមពន្លឺភ្លើងដ៍ចិញ្ចាញចិញ្ចាច លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនថ្មី ដែលទើបឡើងតំណែង នៅយប់ថ្ងៃទី១០មេសា ២០១៦ នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះទៅពិនិត្យទិដ្ឋភាពទូរទៅនៃពិធីបើកការអ៊ុតបេតុងកៅស៊ូ(AC) លើស្ពានជ្រោយចង្វារទី១(ចាស់) ។
ព័ត៌មានជាតិ
មតិយោបល់