ពៅ ពិសិដ្ឋ ក្ដាប់តំណែងណែនដៃ ក្រោយចូលហង្សមាស

ខុសពីពិធីករចំណូលថ្មី នៅក្នុងទ្រនំធំដូចជាហង្សមាសជាដើម ដែលត្រូវបានថ្នាក់ដឹកនាំប្រគល់កម្មវិធី ឲ្យចេញមុខរបៀបស្ទាបស្ទង់ សម្រាប់ពិធីករហង្សមាសថ្មីស្រឡាង លោក ពៅ ពិសិដ្ឋ ប្អូនប្រុសតារាសម្ដែង កញ្ញា ពៅ លីដា បែរជាត្រូវបានហង្សមាសដាក់ឲ្យចេញមុខក្នុងកម្មវិធីធំៗប្រចាំស្ថាប័នតែម្ដង។ លោកត្រូវគេឃើញ លេចមុខជាពិធីករ ជាមួយពិធីករ និងពិធីការិនីចាស់វស្សា និងក្ដោបក្ដាប់មិនតិចជាង៤ កម្មវិធីនោះឡើយ ក្នុងមួយសប្ដាហ៍…

តួល្ខោនបាសាក់ អុល សំអាង កាន់តែមានកម្លាំងចិត្ត ក្រោយឡើងតំណែង

ក្រោយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន មានឋានៈជាឯកឩត្តម លោក អុល សំអាង ដែលត្រូវគេស្គាល់ថា ជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់អុលសំអាង រាជធានីភ្នំពេញ បានអះអាងថា លោកមានកម្លាំងចិត្ត និងមានមោទនភាព ដែលបានក្លាយខ្លួនជាតួល្ខោនបាសាក់យ៉ាងខ្លាំង ដែលការលើកឡើងនេះ គឺផ្ទុយទាំងស្រុងនាពេលកន្លងទៅ។ លោកកាន់តែមានអារម្មណ៍បែបនេះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រីសរសើរ និងផ្ដល់កម្លាំងចិត្ត ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលលោកចូលច្រៀង…

ក្រោយឡើងជាជំទាវ ឈឹម អារីយ៉ា បញ្ចេញស្នាដៃភាគចុងក្រោយ

តាំងពីរៀបមង្គលការ ជាមួយមន្ត្រីផ្កាយ២ តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា បានឡើងតំណែងជាជំទាវយ៉ាងកាលីប និងបានប្រកាសឈប់ពីសិល្បៈតែម្ដង ដោយសារតែស្វាមី របស់អ្នកនាង គឺមន្ត្រីពាក់ផ្កាយលើស្មាប្រចាំនៅក្រសួងមហាផ្ទៃ ហើយមិនអនុញ្ញាតិអោយសម្ដែងបន្ត។ យ៉ាងណាមិញ គេឃើញអ្នកនាង បង្ហាញមុខ ក្នុងភាពយន្តភាគចុងក្រោយ ដែលអ្នកនាងបានសម្ដែង មុនពេលលាឈប់។ អ្នកនាង ឈឹម…

ឡើងតំណែងជំទាវភ្លាម តារាសម្ដែងឈឹម អារីយ៉ា ប្រកាសភ្លែត

គ្មានអ្នកណាមិនសរសើរនោះទេ នឹងសំណាងរបស់តារាសម្ដែង កញ្ញា ឈឹម អារីយ៉ា ដែលមានវាសនាបានស្វាមីជាមន្ត្រីផ្កាយ២ប្រចាំនៅក្រសួងមហាផ្ទៃ។ តំណែងរបស់នាងត្រូវបានស្ដែងឡើង តាមរយៈមង្គលការជាមួយមន្ត្រីផ្កាយ២ប្រចាំក្រសួងមហាផ្ទៃ ដែលត្រូវគេអះអាងនឹងឡើងផ្កាយ៣ឆាប់ៗ កាលពីថ្ងៃទី៤ ឩសភា ក្នុងភោជនីយដ្ឋានទន្លេបាសាក់។ កញ្ញា ឈឹម អារីយ៉ា ដែលបានក្លាយជាជំទាវវ័យក្មេង បានថ្លែងបញ្ជាក់ថា ស្វាមីរបស់នាងគឺជាអគ្គនាយករងនៅក្នុងនាយកដ្ឋានមួយប្រចាំក្រសួងមហាផ្ទៃ ដោយក្រោយមង្គលការដែលទើបបញ្ចប់ក្ដៅៗនេះ រូបនាងនឹងផ្អាកទទួលការងារសម្ដែង…

ប្រធានថ្មីសមាគមភាពយន្តកម្ពុជា រំពឹងលទ្ធផល ក្រោយជាន់ដីហុងកុង

ទើបតែឡើងតំណែងជាប្រធានសមាគមភាពយន្តកម្ពុជា ប៉ុន្តែគេកត់សម្គាល់ថា លោក ព្រំ សិលា កំពុងខ្នះខ្នែងយ៉ាងសកម្ម ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ ដែលអ្នកខ្លះយល់ថា នឹងក្លាយជាហានិភ័យ អោយមានសន្ទុះ។ លោកកំពុងបំពេញបេសកកម្ម ដឹកនាំផលិតករខ្មែរ និងក្រុមការងារជាច្រើនរូប ចូលរួមពិព័រណ៍ភាពយន្តអន្តរជាតិ នៅហុងកុង ឬ Filmart ដោយបង្ហាញពីការរំពឹងជាច្រើន ក្រោយពីដឹកនាំតំណាងកម្ពុជា មកកាន់ទីក្រុងហុងកុង។…

ស្ងាត់ពីការសម្ដែង សឿន វីតា ទៅកាន់តំណែងស៊ីប្រាក់ខែ ដល់ពាន់ដុល្លារ យ៉ាងឡូយ

មួយរយៈចុងក្រោយ គេឃើញតារាសិល្បៈច្រើនឡើង បានងាកទៅចាប់អាជីពជាភ្នាក់ងារទីផ្សាររបស់ក្រុមហ៊ុនធានារ៉ាប់រងលំដាប់ពិភពលោក ដោយសូម្បីតែអ្នកនាង ខាត់ សុឃីម ក៏សកម្មក្នុងកិច្ចការនេះដែរ។ យ៉ាងណាមិញ ក្នុងចំណោមតារាសិល្បៈទាំងអស់ដែលបានប្រឡូកក្នុងកិច្ចការនេះ តារាសម្ដែងលោក សឿន វីតា ត្រូវគេអះអាងថាទទួលបានជោគជ័យគួរអោយកត់សម្គាល់ ដោយមានការទម្លាយថាលោកប្រើពេលមិនដល់៣ខែលើកិច្ចការនេះទេ ប៉ុន្តែបានឡើងតំណែងជាប្រធានក្រុមទីប្រឹក្សាប្រចាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលលោកបម្រើការ ហើយប្រាក់ខែទទួលបានគឺរហូតដល់ជាង២ពាន់ដុល្លារ ដែលជាប្រាក់ចំណូលមួយខ្ពស់នៅកម្ពុជា។ ជួបជាមួយនឹងការសាកសួរតាមឆាត លោក សឿន…

ទាល់តែឡើងតំណែង ទើបដឹងថា តារាសម្ដែង ភុល សុវណ្ណដានីន កាលីបនៅក្រៅសិល្បៈ

អ្នកសិល្បៈ និងមហាជនច្រើននាក់បានដឹងត្រឹមតែថា តារាសម្ដែង លោក ភុល សុវណ្ណដានីន គឺជាតួកាចចិត្តអាក្រក់លេចធ្លោមួយរូបនៅក្នុងភាពយន្តប៉ុណ្ណោះ តែគេមិនបានដឹងថាតារារូបនេះ គឺជាមន្ត្រីរាជការយ៉ាងកាលីបនៅក្នុងក្រសួងមហាផ្ទៃឡើយ។ លោកត្រូវគេឃើញប្រកាសឡើងតំណែងមុននេះ ទើបធ្វើអោយម្នាក់ៗលាន់មាត់ថា ទាល់តែបានឡើងតំណែងក្នុងក្រសួងទើបដឹងថា លូយដល់ម្លឹង សម្រាប់ការងារនៅក្រៅសិល្បៈ ដែលនេះក៍ជាការលាងជម្រះថា លោកស្លៀកពាក់ជាមន្ត្រីប៉ូលីសបង្ហោះលើគណនីផ្ទាល់ខ្លួនកន្លងមក មិនមែនជាឈុតថតកុន។ តំណែងដែល លោក ភុល…

ពៅ ពិសិដ្ឋ ឡើងកូដមិនធម្មតា ក្រោយតោងប្រេនបងស្រី

កាលពីមុនគេកត់សម្គាល់ថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ មិនសូវមានទីផ្សារចេញសម្ដែងប៉ុន្មានឡើង ខណៈដែលលោកក៏ត្រូវគេកត់សម្គាល់ថា ទម្រាំបានតំណែងជាតារាសម្ដែងក្នុងរឿងនីមួយៗ ក៏បានដោយសារបងស្រីរបស់លោក គឺកញ្ញា ពៅ លីដា និងម្ដាយសុំផលិតករអោយ។ យ៉ាងណាក៏ដោយក្នុងពេលចុងក្រោយ គឺលោកបានក្លាយជាតារាសម្ដែងដែលក្រុមផលិតករ ស្នើអោយសម្ដែងដល់ថ្នាក់រកពេលសម្ដែងមិនបានតែម្ដង ដែលការងារលោកទទួលបានចុងក្រោយ គ្មានការជ្រោមជ្រែងពីម្ដាយ និងបងស្រីដូចមុនទេ។ លោក មុត…

អតីតគ្រូបង្វឹក U-19 អាល្លឺម៉ង់ ទទួលបានការងារដឹកនាំក្លិប Ratchaburi FC

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ U-19 អាល្លឺម៉ង់ លោក Christian Ziege បានឡើងតំណែងជាគ្រូបង្វឹករបស់ក្លិប Ratchaburi FC ក្នុងក្របខ័ណ្ឌ Thai League 1 ។ Ziege បានជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pacheta ដែលបានចាកចេញពីក្រុម នាគ មួយនេះ…

Wow! ឡេង ណាវ៉ាត់ត្រា ឡើងតំណែងឧកញ៉ា បាត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។ តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជាតារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។ យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញ្ញាតEPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ…