ព័ត៌មានជាតិ

ទិដ្ឋភាពក្នុងពេលរាត្រី ទឹកដីមហាអង្គរ មុនពេលចូលឆ្នាំប្រពៃណីខ្មែរ

សៀមរាបៈ ទិដ្ឋភាពក្នុងពេលរាត្រី នៃទឹកដីមហាអង្គរដ៏បឋរ ប្រជាប្រុសស្រី រីករាយអបអរសាទរ ត្រៀមទទួលទេវតាឆ្នាំថ្មី២០១៦ និងជូនដំណើរទេវតាឆ្នាំចាស់ លើដីទឹកខេត្តសៀមរាប ដែលល្បីល្បាញរន្ទឺពេញពិភពលោក ថាជាកន្លែងទេសចរណ៍វប្បធម៌ល្អបំផុតនៅលើពិភពលោក និងត្រូវបានប្រជាពលរដ្ឋខ្មែរ ភ្ញៀវជាតិ អន្តរជាតិស្គាល់យ៉ាងច្បាស់ ពីកាយវិការ និងស្នាមញញឹមដែលជាការទាក់ទាញភ្ញៀវ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប។
ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលមានលោក ឃឹម ប៊ុនសុង ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីរាជការ កងកម្លាំងនិងស្ថាប័នសង្គមស៊ីវិល រួមគ្នាលើកតម្កើង និងថែរក្សាអភិរក្សទំនៀមទំលាប់ វប្បធម៌ ប្រពៃណី និងការពារសន្តិសុខ សុវត្តិភាពជូនដល់ភ្ញៀវទេសចរណ៍ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
នៅតាមបណ្តោយផ្លូវសំខាន់ៗ ដែលជាសរសៃឈាមនៃក្រុងសៀមរាប បានតុបតែងលំអរសោភ័ណភាព បំពាក់នូវបំពូលភ្លើងរាប់ម៉ឺនអំពូល នៅតាមដងផ្លូវ មិនតែប៉ុណ្ណោះតាមបណ្តាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៍ដ្ឋាន អាហារដ្ឋាន រួមទាំងលំនៅដ្ឋានប្រជាពលរដ្ឋ បានតុបតែងភ្លើងពណ៌លំអរ ថែមទាំងបាន រៀបចំ សំអាតទីធ្លាដើម្បីទទួលទេវតាឆ្នាំថ្មី ជាពិសេសនៅតាមបណ្តាសណ្ឋាគារមួយចំនួន ក្នុងខេត្តសៀមរាប បានបង្កើតពិធីរាំវង់បង្ករបរិយាកាសសប្បាយរីករាយ ប្រជាប្រុសស្រីយុវ័យកំលោះក្រមុំ បាននាំគ្នារាំ យ៉ាងសប្បាយ។
នៅតាមដងផ្លូវមានសមត្ថកិច្ច ឈរត្រៀបត្រា ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកំសាន្តក្នុងខេត្តសៀមរាប ទាំងពេលថ្ងៃ និងពេលយប់ ជាពិសេសនៅក្នុងបរិវេណផ្លូវ ទេសចរណ៍សំខាន់ៗ ដែលជាតំបន់ទេចរណ៍ក្នុងពេលរាត្រី ដូចជាផ្សាររាត្រី និងតំបន់ជាច្រើនកន្លែង ទៀត ត្រូវបានការពារសុវត្តិភាព យ៉ាងម៉ឺងម៉ាត់ និងមានសុវត្តិភាពចំពោះភ្ញៀវទេសចរណ៍ ដែលមកកំសាន្តក្នុងខេត្តសៀមរាប ។

   
    
    
 

មតិយោបល់