កំពតៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្តថែលមានទិសដៅបញ្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍៥រោច ខែបុស្ស. ឆ្នាំរកានព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កាលពីម៉ោង១០និង២០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩.១៦០ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
បង្កឡើងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A.3949 ដែលមានទិសដៅពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួន) បានទៅបុករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-4710 ដែលមានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ លីន នី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិអូតូច សង្កាត់អណ្ដូងខ្មែ ក្រុងកំពត ខេត្តកំពត(របួសស្រាល) អ្នករួមដំណើ២នាក់ ទី១ឈ្មោះ លន លីម ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយអ្នកបើកបរ(របួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យស៊ុនយាឃៀល និងទី២ឈ្មោះ ទឹត្យ រដ្ថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិអន្លង់គគី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ) ប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យ៕
មតិយោបល់