ក្រុម Manchester City នៅតែធ្វើបានយ៉ាងល្អ ដោយបន្តមកទម្លាក់ក្រុម Burnley ក្នុងព្រឹត្តិការណ៍ FA Cup យប់មិញនេះ ដោយវាយបកបំបាក់ ក្នុងលទ្ធផល ៤-១ វិញ។
ថ្វីបើតង់ទី១ ក្រុម Burnley បាននាំមុខក្រុម Manchester City ១-០ មុនក៍ដោយដែលជាការស៊ុតរបស់កីឡាករ Ashley Barnes នៅនាទីទី២៥ តែក្រុម Manchester City នៅតែរក្សាភាពខ្លាំងរបស់ពួកគេបានវិញដដែល។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុម Manchester City បានវាយបកយ៉ាងខ្លាំងក្លា ដោយអាចរកគ្រាប់បាល់បាន ៤គ្រាប់មកវិញ តាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធឆ្នើម Sergio Aguero ២គ្រាប់ ស៊ុតបាននៅនាទីទី៥៦ និង ៥៨, Leroy Sane នៅនាទីទី៧១ និង Bernardo Silva នៅនាទីទី ៨២ ។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម Manchester City បន្តទៅកាន់ការប្រគួតវគ្គបន្តទៀត ខណៈក្រុម Burnley ត្រូវចាកចេញពី ព្រឹត្តិការណ៍ FA Cup នេះ។
គួរបញ្ជាក់ផងដែរថា ក្រុម Manchester City ក្នុងរដូវកាលនេះ សម្រាប់ការលេងនៅអង់គ្លេស គឺពួកគេមិនទាន់ចាញ់ ការប្រកួតណាមួយនៅឡើយទេ ទាំង Premier League, FA Cup និង Caraboa Cup ដែលនេះបង្ហាញឲ្យឃើញថា Manchester City កំពុងតែក្លាយជាក្រុមកំពូលមួយរបស់អង់គ្លេស ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ។
https://www.youtube.com/watch?v=MJ3K-yKdWdQ
មតិយោបល់