បាត់ដំបងៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះប្រុសស្រី២នាក់ កាលពីថ្ងៃវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ចំណុចរង្វង់មូលដៃ៨ ក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ។
ជនសង្ស័យឈ្មោះ កែវ លាភហេង អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ ទី១ឈ្មោះ សូ វិបុល ភេទប្រុស អាយុ២២ឆ្នាំ និងទី២ឈ្មោះ ឆេង ពិស៊ាន ភេទស្រី អាយុ២៦ឆ្នាំ ។
ចំណែកមូលហេតុ គឺផ្តើមចេញពីស្នេហាត្រីកោណ៕
មតិយោបល់