ត្របែក គឺជារុក្ខជាតិហូបផ្លែមួយប្រភេទដែលប្រជាជនខ្មែរយើងតែងតែដាំនៅក្បែរៗផ្ទះទុកគ្រាន់ទទួលទាន ព្រោះវាមានរសជាតិឆ្ងាញ់ ហើយជំនួយដល់សុខភាពច្រើនយ៉ាងថែមទៀត។ ប៉ុន្តែបើយោងតាមគហេតំព័រ boldsky បានបង្ហាញថា មិនត្រឹមតែផ្លែត្រនោះទេដែលមានប្រយោជន៍ សូម្បីតែស្លឹករបស់វាក៏ផ្តល់មកនូវអត្ថប្រយោជន៍ច្រើនលើសលប់ ដែលមនុស្សភាគច្រើននឹកស្មានពុំដល់។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ២០យ៉ាងដែលបានមកពីស្លឹកត្របែក៖
១.ព្យាបាលជំងឺរាក
ស្លឹកត្របែក ត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺរាគរូសដោយសារតែពពួកបាក់តេរី ហើយអាចការពារមិនឲ្យបាក់តេរីលូតលាស់ថែមទៀត។
២.ជួយសម្រកទម្ងន់
ស្លឹកត្របែកអាចជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ព្រោះវាអាចការពារមិនឲ្យអាហារប្រភេទម្សៅបម្លែងទៅជាជាតិស្ករ។
៣.បង្ការជំងឺទឹកនោមផ្អែម
ស្លឹកត្របែក អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាងងាយស្រួលសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត វាអាចការពារមិនឲ្យរាងកាយស្រូបយកជាតិស្ករ និងស្ករក្លុយកូសដែលបម្លែពីអាហារប្រភេទម្សៅ ធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមមិនអាចកើនឡើងបានឡើយ។
៤.ព្យាបាលរលាកទងសួត
ស្លឹកត្របែក អាចជួយព្យាបាលរោគរលាកទងសួត តាមរយៈការបើកចំហសួតដើម្បីកាត់បន្ថយស្លេស និងអាការក្អក។
៥.ជួយព្យាបាលជំងឺធ្មេញ និងអញ្ចាញធ្មេញ
ស្លឹកត្របែក អាចជួយព្យាបាលជំងឺអញ្ចាញធ្មេញ និងធ្មេញយ៉ាងពូកែ ដោយសារតែសារធាតុប្រឆាំងនឹងការរលាករបស់វា។ មិនតែប៉ុណ្ណោះ វាមានប្រសិទ្ធភាពអាចព្យាបាលបញ្ហាឈឺបំពង់ក និងពងបែកក្នុងមាត់ផងដែរ។
៦.ជួយរំលាយអាហារ
ស្លឹកត្របែក អាចជួយឲ្យដំណើរការរំលាយអាហារបានយ៉ាងល្អ ដោយសារតែវាអាចជួយជំរុញដល់ការផលិតអង់ស៊ីមរំលាយអាហារ។ លើសពីនេះទៅទៀត ភ្នាក់ងារប្រឆាំនឹងបាក់តរី នៅក្នុងស្លឹកត្របែក អាចកាត់បន្ថយបញ្ហាឈឺក្រពះ។
៧.ព្យាបាលជំងឺគ្រុនឈាម
ស្លឹកត្របែក ត្រូវបានគេប្រើជាមធ្យាបាយធម្មជាតិសម្រាប់ព្យាបាលជំងឺគ្រុនឈាម។ ជាងនេះទៅទៀតស្លឹកត្របែក អាចជួយបង្កើនចំនួនប្លាកែត នៅក្នុងឈាមផងដែរ។
៨.បង្ការជំងឺមហារីក
ស្លឹកត្របែក អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត មហារីកមាត់ និងមហារីកក្រពះ។
៩.បង្ការជំងឺអាសន្នរោគ
ស្លឹកត្របែក មានផ្ទុកសារធាតុប្រឆាំងបាក់តេរីដ៏ខ្លាំងក្លា ដែលមានប្រយោជន៍សម្រាប់ការព្យាបាល អ្នកដែលមានជំងឺអាសន្នរោគ។
១០.កាត់បន្ថយបញ្ហាអាឡែស៊ី
ស្លឹកត្របែក អាចជួយទប់ស្តាត់ការបញ្ចេញនៃសារធាតុ histamines ដែលមានប្រសិទ្ធភាពក្នុងការរារាំងដល់ប្រតិកម្មអាឡែស៊ី។
១១.ជួយព្យាបាលរបួស និងការបង្ករោគ
ស្លឹកត្របែក មានលក្ខណៈសម្បត្តិព្យាបាលដ៏ល្អឥតខ្ចោះ ដែលអាចជួយព្យាបាលរបួសដូចជា ការមុត ឬរលាក ជាដើម។ សារធាតុប្រឆាំងបាក់តេរី អាចជួយកាត់បន្ថយការរលាកដែលបណ្តោលឲ្យមានការឆ្លងមេរោគ។
១២.ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ស្លឹកត្របែក ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ ដែលអាចការពាររាងកាយពីជំងឺផ្សេងៗ។
១៣.ព្យាបាលជំងឺមុន
ស្លឹកត្របែក អាចជួយបំបាត់មុន និងស្នាមអុជខ្មៅៗនៅលើផ្ទៃស្បែក។ ព្រោះសារធាតុប្រឆាំងនឹងមេរោគរបស់ស្លឹកត្របែក អាចជួយសម្លាប់បាក់តេរី ដែលបណ្តោលឲ្យកើតមុន។
១៤.ប្រឆាំងនឹងភាពចាស់
ស្លឹកត្របែក មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចសម្លាប់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ នេះជាមូលហេតុដែលធ្វើឲ្យស្បែកមានភាពស្រស់ស្អាត និងកាត់បន្ថយភាពចាស់។
១៥.ជួយកាត់បន្ថយបញ្ហារមាស់
ស្លឹកត្របែក អាចកម្ចាត់ភាពរមាស់យ៉ាងពូកែ ព្រោះវាមានផ្ទុកសមាសធាតុទប់ស្តាត់បញ្ហាឆ្លងមេរោគ។
១៦.បង្ការជំងឺរលាកស្បែក
ស្លឹកត្របែក មានផ្ទុកសមាសធាតុម្យ៉ាងដែលគេហៅថា ethyl acetate អាចការពារ និងព្យាបាលជំងឺសើរស្បែកផ្សេងៗ។
១៧.កាត់បន្ថយការឈឺចាប់
ស្លឹកត្របែក មានឥទ្ធិពលយ៉ាងសំខាន់ក្នុងការកាត់បន្ថយការឈឺចាប់ ដោយសារតែជំងឺរលាកសន្លាក់។ នេះក៏ដោយសារតែសារធាតុ quercetin ដែលមាននៅក្នុងដ៏សម្បូរបែបរបស់វា។
១៨.បង្ការបញ្ហាជ្រុះសក់
អត្ថប្រយោជន៍មួយទៀតដែលស្លឹកត្របែកផ្តល់ឲ្យ គឺវាអាចថែរក្សាសក់មិនឲ្យជ្រុះឡើយ ហើយក៏ត្រូវបានគេពេញនិយមប្រើប្រាស់ផងដែរ។
១៩.ការពារថ្លើម
ស្លឹកត្របែក អាចការពារថ្លើមឲ្យមានសុខភាពល្អ ដោយសារតែវាអាចជួយបន្សាបជាតិពុលចេញពីថ្លើមយ៉ាងងាយ។
២០.បង្កើនការផលិតមេជីវិតឈ្មោល
ការទទួលទានតែស្លឹកត្របែក មានប្រសិទ្ធភាពក្នុងការបង្កើនការផលិតមេជីវិតឈ្មោលរបស់បុរស។ ដូច្នេះសម្រាប់អ្នកដែលចង់ឆាប់បានកូនដូចបំណង គួរតែប្រើប្រាស់ស្លឹកត្របែកជាប្រចាំ៕
ប្រភព៖ boldsky
មតិយោបល់