ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​ផ្លូវ​លេខ​១៤៣ ​ភូមិ​បិ​ល ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ដំបូងឡើយគេឃើញ ម៉ូតូម៉ាក​ហុងដា​សេ១២៥ ស៊េរី​២០១៣ ពណ៌​ខៀវ ពាក់​ស្លាកលេខ​ ភ្នំពេញ 1BQ 4808 បើកបរដោយបុរសម្នាក់​ពី​ត្បូង​ទៅ​ជើង លុះ​បើក​មកដល់​ចំណុច​ខាងលើក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿងទៀតម៉ាក​ហុងដា​សេ ១២៥ ស៊េរីឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1K -7031ដែលកំពុងបើកបរដោយបុរសម្នាក់ ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់និងរបួសទាំង២នាក់តែម្តង៕

មតិយោបល់